សម្តេច​ ហ៊ុន សែន ជំរុញ​​ក្រសួង ​ផ្ទេរ​មុខងារ​ ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

798
Download now
Published on February 27 ,2015 by NCDD

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់យក ឆ្នាំ២០១៥ ជាឆ្នាំចាប់ផ្តើម ផ្ទេរមុខងារ និងធនធាន ជាក់លាក់ ឲ្យទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីក្រសួង ស្ថាប័ន ដែលជាសមាជិក គ.ជ.អ.ប ដោយរៀបចំផ្ទេរមុខងារ ជាអាណត្តិ របស់ខ្លួន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានយ៉ាងហោចណាស់ ចំនួន១ នៅក្នុងឆ្នាំ២០១៥នេះ។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន ថ្លែងថា៖«បើក្រសួងណាអាចធ្វើបានលើសពី១ គឺថាយើងគួរមានផ្កាបីទង ផ្កាបួនទងដែរ ។ កុំឲ្យអោបរឹតៗនៅខាងលើហ្នឹង ផ្ទេរទៅ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទៅ ។ អាហ្នឹងស្រួលខ្លួនវិញទេ ។ កុំយកកម្មពៀរ។ រឿងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចធ្វើបាន ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើទៅ ដើម្បីយើង។ នៅខាងលើ វាស្រួលបន្តិច។ ហើយប្រមូលផ្តុំនៅភ្នំពេញហ្នឹង នាំគ្នាមើលយ៉ាងម៉េច ទៅដល់ខេត្ត។ ហើយខេត្តបន្ទោសខាងលើ ហើយខាងលើបន្ទោសខេត្ត»។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំក្រោយត្រូវត្រួតពិនិត្យមើលក្រសួងស្ថាប័នណាដែលបានផ្ទេរមុខងារ និងធនធាន និងក្រសួងស្ថាប័នណាដែលមិនបានផ្ទេរ ហើយក៏ត្រូវត្រួតពិនិត្យមើលចំនួនមុខងារដែលបានផ្ទេរផងដែរ ដើម្បីឲ្យដឹងថាតើក្រសួង ស្ថាប័នណាខ្លះផ្ទេរតែលិខិត តែសកម្មភាពមិនបានផ្ទេរ៕ NCDDS

Category
Download now

0 comments

Add your comment

Your email address will not be published.